Connect with us

កំសាន្ត

នៅចាំបុរសនេះទេ! ប្រពន្ធ២យល់ថាមិនគ្រប់ យកថែម២ទៀត ហេតុតែគេមានមន្តស្នេហ៏…

ថៃ៖ នៅចាំបុរសមហាសំណាងម្នាក់ ដែលមានប្រពន្ធ២ ហើយរស់នៅក្រោមដំបូលផ្ទះតែមួយយ៉ាងសុខសាន្តទេ? បុរសជនជាតិថៃម្នាក់ ដែលល្បីថាមានប្រពន្ធ២នាក់ និងរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ស្រាប់តែពេលនេះមានដំណឹងថា គាត់ទទួលបានប្រពន្ធថ្មី ២នាក់បន្ថែមទៀតមករស់នៅជាមួយ ដែលសរុបទាំងអស់គឺ ៤នាក់ហើយ ហើយសុទ្ធតែមានសម្រស់ស្រស់ស្អាតមិនចាញ់តារាម៉ូដែលប៉ុន្មានទេ ។

បុរសមហាសំណាងខាងលើធ្លាប់មានប្រពន្ធ២នាក់រួចមកហើយ ដោយពួកនាងមានឈ្មោះ Jenisa និងនាង Waraphon ចំណែក២នាក់ក្រោយនេះ មិនបង្ហាញឈ្មោះឡើយ ។

យោងតាមប្រភពព័ត៌មាននៅក្នុងប្រទេសថៃ បានបង្ហាញឳ្យដឹងថា ក្រោយពីមានប្រពន្ធ២រួចមកហើយនេះ បុរសខាងលើបានទាក់ទងបានប្រពន្ធម្នាក់ទៀត រួចក៏បន្តទាក់ទងបានប្រពន្ធទី៤ ប៉ុន្តែមានពាក្យចរចាមអារាមថា បុរសរូបនេះលួចមានសហាស្មន់ រហូតដល់ប្រពន្ធទាំង៤ទ្រាំពុំបាន ក៏បានចេញមុខបកស្រាយថា ជាប្ដីប្រពន្ធស្របច្បាប់ រស់នៅក្រោមដំបូលផ្ទះតែមួយ​ មិនតែប៉ុណ្ណោះពួកនាង ថែមទាំងបានបង្ហាញរូបថតជុំគ្នាទាំង៤នាក់ផងដែរ ។

សូមបញ្ជាក់ បច្ចុប្បន្នអ្នកទាំង៤នាក់រស់នៅជាមួយគ្នាដោយចុះសម្រុង ពុំដែលឈ្លោះប្រកែកគ្នាឡើយ ហើយពួកគេបានរកប្រាក់ចំណូលរួមគ្នាយ៉ាងសប្បាយរីករាយ ។ ក្រោយពីមានការចុះផ្សាយព័ត៌មាននេះ មានអ្នកលេងហ្វេសប៊ុកជាច្រើនបាន Comment សរសើរបុរសខាងលើ ជាមនុស្សមានសំណាង អាចមានប្រពន្ធ២នាក់ រស់នៅជាមួយគ្នាប្រកបដោយសុភមង្គល ៕
ប្រភព៖ KBN

Click to comment

You must be logged in to post a comment Login

Leave a Reply