Connect with us

ជីវិត និងសង្គម

ដាច់ចង្វាក់អស់! អាពាហ៍ពិពាហ៍រវាងជនជាតិចិន និងខ្មែរ ស្រាប់តែបញ្ឈប់កណ្តាលទី ព្រោះតែបញ្ហាមួយនេះ…

ប្លែកទៀតហើយ! បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថាអាពាហ៍ពិពាហ៍រវាងជនជាតិចិននិងខ្មែរដែលបានលួចរៀបការដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេហើយត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានចុះទៅធ្វើការបញ្ឈប់អាពាហ៍ពិពាហ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិសំរោងក្អែ៣ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។សេចក្តីរាយការណ៍បន្តថា

កូនកំលោះឈ្មោះYANGXIMINGអាយុ៣០ឆ្នាំជាជនជាតិចិនមានទីលំនៅបច្ចុប្បន្នស្នាក់នៅសិប្បកម្មបោះពុម្ភលី.ផេង(រាជធានីភ្នំពេញ)កាន់លិខិតឆ្លងដែនលេខE82486140ផុតកំណត់ថ្ងៃទី07.07.2026និងទិដ្ឋាការលេខEI01027234ផុតកំណត់ថ្ងៃទី27.09.2019។ចំណែកកូនក្រមុំឈ្មោះតូស្រីជាតិអាយុ២៥ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិ-ឃុំខាងលើ។បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានបញ្ជាក់ឲ្យដឹងថា

នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២ធ្នូនោះមានសេចក្តីរាយការណ៍ថាមានពិធីរៀបមង្គលការមួយនៅចំណុចភូមិ-ឃុំខាងលើដែលមានកូនកំលោះជាជនជាតិចិននិងកូនក្រមុំជាជនជាតិខ្មែរខណៈដែលអាជ្ញាធរស្រុកពុំបានចេញច្បាប់ទម្លាប់ឲ្យនោះឡើយ។ប្រភពខាងលើបន្តថាហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ឋានចុះទៅធ្វើការបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍នេះភ្លាមៗតែម្តង។។ក្រោយពីធ្វើការបញ្ឈប់ការរៀបអាពាហ៍អាពាហ៍នេះហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Click to comment

You must be logged in to post a comment Login

Leave a Reply