Connect with us

ជីវិត និងសង្គម

សំនួរចាក់ដោតពីK01! ហេតុអ្វីបានមករំលោភ? (មានវិដេអូ)

កំពង់ឆ្នាំង៖ ក្រោយពីចាប់ខ្លួនឃាតករសម្លាប់ក្មេងស្រីបងប្អូនបង្កើត០២នាក់បានហើយ ក៏ត្រូវមហាជនក្តៅក្រហាយខ្លាំងណាស់ ហើយនឹងថែមទាំងឲ្យតុលាការកាត់ទោស​ប្រហាជីវិតតែម្តង ។

ប្រភពបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ។

នៅក្នុងវីដេអូកិច្ចសំម្ភាសន៍ដោយផ្ទាល់រវាងលោក K01 និងឃាតករចិត្តខ្មៅរូបនេះបានឆ្លើយប្រាប់ត្រង់ៗ ហើយបើបងប្អូនបាននឹកឃើញដល់ទិដ្ឋភាពនាពេលនោះ​ ពិតជាអាណិតខ្លោចចិត្តដល់ប្អូនស្រីទាំងពីររូបនេះណាស់។ ចំពោះមុខឃាតករហាក់បីដូចជាមិនសូវញញើត ជាមួយការចាប់ខ្លួននេះទេ មើលទៅដូចជាមិនចង់ឆ្លើយនឹងសំនួររបស់លោក K01។

សូមទស្សនាវិដេអូខាងក្រោម៖

សូមទស្សនាវិដេអូខាងក្រោម៖