Connect with us

កំសាន្ត

ប្លែកណាស់! Boy Pakorn សម្លឹងមើលកូនប្រុសទាំងពីរ ព្រាប សុវត្ថិ មិនដាក់ភ្នែក ប្រហែលជា…

ចូលរួមពិធីសម្ពោធផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុនមួយកាលពីយប់មិញកំពូលតារាសម្ដែងថៃBoyPakornបានអង្គុយមើលកូនប្រុសទាំងពីររបស់ព្រាបសុវត្ថិច្រៀងរាំមិនដាក់ភ្នែកសូម្បីតែបន្តិច។

មិនថាតែសកម្មភាពច្រៀងរាំរបស់សុវត្ថិមុន្នីនាគនិងសុវត្ថិសិរីវុឌ្ឍនោះទេសូម្បីតែពេលឈថតរូបជុំគ្នាក៏BoyPakornសម្លឹងមើលកូនប្រុសព្រាបសុវត្ថិមិនដាក់ភ្នែកដែរដែលជាហេតុធ្វើឲ្យហ្វេនមួយចំនួនមានការចាប់អារម្មណ៍និងងឿងឆ្ងល់មិនស្ទើរនោះទេ។

រហូតធ្វើឲ្យមតិខ្លះបានលើកឡើងថា៖”ប្រហែលជាBoyPakornមិននឹកស្មានថាកូនប្រុសទាំងពីររបស់ព្រាបសុវត្ថិមិនត្រឹមតែពូកែច្រៀងរាំនោះទេថែមទាំងស្រស់សង្ហាទៀតផង។ពិសេសមានអ្នកគាំទ្រច្រើនពេលចេញច្រៀងធ្វើឲ្យហ្វេនៗស្រែកហ៊ោមិនចាញ់ខ្លួនឡើយ”។
ខាងក្រោមនេះសកម្មភាពBoyPakornសម្លឹងមើលកូនប្រុសព្រាបសុវត្ថិមិនដាក់ភ្នែក…