Connect with us

ជីវិត និងសង្គម

នោះមានរឿងទៀតហើយ! បន្ទាប់ពីយកឈ្នះ McGregor រួច Khabib ចង់វ៉ៃជាមួយ Floyd វិញម្តង ថែមទាំងបោះសម្តីបែបនេះទៅ Floyd ស្តាប់ហើយស្ទើរក្អួតឈាមម៉ង…(មានវិេដអូ)

បរទេស៖ បន្ទាប់ពីកីទ្បាករសញ្ជាតិរុស្ស៊ីវ័យ ៣០ ឆ្នាំលោក Khabib Nurmagomedov បាយផ្តួលកីទ្បាករ Conor McGregor កាលពីទី ៦ ខែតុលាកន្លងទៅរួច Khabib ក៏បានបោះពាក្យសម្តីឌឺដងចង់វ៉ៃជាមួយ Floyd Mayweather វិញម្តង។

Khabib បាននិយាយថា “នៅក្នុងព្រៃ គឺមានស្តេចតែម្នាក់គត់។” លោកក៏បានបន្តឌឺដងទៀតថា “តោះ Floyd! យើងវ៉ៃគ្នាឥទ្បូវនេះ។ ៥០-០ ប្រកួតនឹង ២៧ -០ អីចឹងតោះវ៉ៃគ្នា។ ពិតណាស់ យើងគឺជាស្តេចព្រោះឯងមិនអាចផ្តួរ McGregor បានទេ ហើយយើងផ្តួលគេបានយ៉ាងងាយស្រួល។”

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖
គួររម្លឹកផងដែរ កីទ្បាករ Khabib Nurmagomedov ប្រកួត ២៧ ដង ឈ្នះទាំង ២៧ ដង ចំណែកឯអតីតម្ចាស់ជើងឯកពិភពលោក Floyd Mayweather ប្រកួត ៥០ ដងគឺឈ្នះទាំង ៥០ ដង ហើយគ្មានប្រវត្តិចាញ់នោះទេ។

យ៉ាងណាមិញ យើងមិនទាន់បានឃើញប្រតិកម្មរបស់ Floyd ឆ្លើយតបនឹងពាក្យឌឺដងរបស់ Khabib នៅឡើយទេ ហើយមានមហាជនជាច្រើននៅជុំវិញពិភពលោក ពិតជាចង់ឃើញពួកគេទាំងពីរប្រកួតគ្នាខ្លាំងណាស់៕
សូមទស្សនាវិដេអូខាងក្រោម៖