Connect with us

ជីវិត និងសង្គម

មិនធម្មតាទេ! កំណត់ត្រាពិភពលោកទាំង១០ របស់ស្ដេចខ្មែរតែម្នាក់ ជាប់ជាមេដឹកនាំកាន់ដំណែងច្រើនជាងគេ ចង់ដឹងទេ…

ថ្ងៃទី ១៥ តុលា ២០១៨ ជាមហាព្រះរាជកុសលខួបទី ៦ឆ្នាំ ការយាងចូលព្រះទីវង្គិតនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដោយឡែករឿងដែលកូនខ្មែរភាគច្រើនអាចមិនដឹង គឺព្រះ មហា វីរក្សត្រ ព្រះ បាទ នរោត្តមសីហនុ ព្រះ បរមរតនកោដ្ឋ បានជាប់ ក្នុង កំណត់ត្រា World Guinness Record ព្រោះ ធ្លាប់ កាន់ មុខ ដំណែង ច្រើន ជាងមេដឹកនាំនានាលើលោកដូចជា៖

• ឆ្នាំ ១៩៤១ ដល់១៩៥៥ ជា ព្រះមហាក្សត្រ
• ឆ្នាំ១៩៥៥ ដល់១៩៦៦ ជា នាយក រដ្ឋមន្ត្រី
• ឆ្នាំ១៩៦០ ដល់១៩៧០ ជា ព្រះ ប្រមុខ រដ្ឋ
• ឆ្នាំ១៩៧០ ជា ប្រមុខ រដ្ឋាភិបាល និរទេស
• ឆ្នាំ១៩៧៦ ជា ប្រធានាធិបតី
• ឆ្នាំ១៩៨២ ដល់១៩៨៨ ជា ប្រធានាធិបតី និរទេស
• ឆ្នាំ១៩៨៩ ដល់១៩៩១ ជា ប្រមុខ រដ្ឋាភិបាល និរទេស
• ឆ្នាំ១៩៩១ ជា ប្រធាន ក្រុម ប្រឹក្សា ជាតិ ជាន់ ខ្ពស់
• ឆ្នាំ១៩៩១ ដល់១៩៩៣ ជា ព្រះ ប្រមុខរដ្ឋ
• ឆ្នាំ១៩៩៣ ព្រះ អង្គ ទ្រង់ ឡើង គ្រង សម្បត្តិ ជា លើក ទី ២ រហូត ដល់ ដាក់ រាជ្យ សម្បត្តិ ក្នុង ឆ្នាំ ២០០៤


ប្រភព៖ Sabay