Connect with us

ជីវិត និងសង្គម

ប្លែកខុសគេម៉ង! ម្តាយ​មី​ងឡើងផ្ទះ​ឃើញ​ទាន់​នឹង​ភ្នែក ទើប​បែកធ្លាយថា…

ខេត្តក្រចេះ៖នគរបាលស្រុកសំបូរបានចាប់ខ្លួនបុរសជាឱពុកចុងម្នាក់ទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយបន្ទាប់ពីជននេះបានធ្វើសកម្មភាពចាប់រំលោភទៅលើកូនស្រីចុងអាយុ១២ឆ្នាំម្នាក់រហូតបានសម្រចជាច្រើនលើកច្រើនសារ។

អធិការរងនគរបាលព្រហ្មទណ្ឌស្រុកសំបូរលោកវរសេនីយ៍ត្រីនួនសារិនបានឲ្យដឹងថាជនសង្ស័យជាឱពុករូបនេះឈ្មោះហុកណារ៉េតហៅតឿអាយុ៣៣ឆ្នាំរស់នៅឃុំស្រែស្បូវស្រុកសំបូរត្រូវកម្លាំងនគរបាលស្រុកចាប់ខ្លួននៅថ្ងៃទី១៤តុលាទៅតាមពាក្យបណ្តឹងស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះជាកូនចុងអាយុ១២ឆ្នាំដែលជននេះបានចាប់រំលោភនាងបានសម្រេចរហូត៦ដង។

បើតាមលោកអធិការរងបញ្ជាក់ទៀតថាក្មេងស្រីរងគ្រោះជាកូនចុងរូបនេះមានបងប្អូន២នាក់នាងជាកូនស្រីបងហើយម្តាយឱពុកនាងបានលែងលះគ្នាជាច្រើនឆ្នាំមកហើយ។សព្វថ្ងៃស្ត្រីជាម្តាយបានយកជនសង្ស័យធ្វើជាប្តីនិងមានកូនប្រុសម្នាក់។

លោកអធិការបានឲ្យដឹងថាកាលពីថ្ងៃកើតហេតុទី១៣តុលាក្មេងស្រីរងគ្រោះនៅផ្ទះជាមួយប្អូនខណៈម្តាយទៅស៊ីឈ្នួលច្រូតស្រូវឲ្យគេនៅខាងក្រោយភូមិ។ជនសង្ស័យជាឱពុកចុងរូបនេះបានសំឡុតប្អូនប្រុសនាងឲ្យដេកនិងបានធ្វើសកម្មភាពរំលោភនាងបើទោះបីជានាងប្រឹងរើបំរះតែជននេះបានគំរាមសម្លាប់ហើយចាប់នាងរំលោភរហូតបានសម្រេច។ពេលធ្វើសកម្មភាពរំលោភរួចស្រាប់តែមានស្ត្រីជាម្តាយមីងរបស់ក្មេងស្រីរងគ្រោះឡើងមកលើផ្ទះក៏ឃើញទាន់ទើបបែកធ្លាយដល់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះក៏មានការប្តឹងមកនគរបាលមូលដ្ឋានទើបឈានឲ្យមានការចាប់ខ្លួន។

តាមការសាកសួរពីនគរបាលជនសង្ស័យឆ្លើយសារភាពថារូបគេធ្លាប់បានធ្វើសកម្មភាពចាប់រំលោភកូនស្រីចុងអាយុ១២ឆ្នាំម្នាក់នេះសម្រចរហូតដល់ទៅ៦ដង។ហើយរឿងនេះក៏ទើបបែកធ្លាយ។រាល់សកម្មភាពចាប់រំលោភទៅលើរូបនាងជនសង្ស័យគឺតែងតែប្រើពាក្យគំរាមកំហែងនាងទើបនាងមិនហ៊ានយករឿងនេះប្រាប់ទៅនរណាឲ្យដឹងនោះទេ។