Connect with us

កំសាន្ត

សម្តែងលើឆាកអាស៊ានម្តង ព្រាប សុវត្ថិ នាំកូនៗទាំង៣ រាំ និងច្រៀងយ៉ាងអស្ចារ្យ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ បាននាំកូនប្រុសដ៏ស្រស់សង្ហាទាំង៣របស់ខ្លួន ទៅសម្តែងនៅប្រទេសជប៉ុន ដែលជាតំណាងឲ្យប្រទេសកម្ពុជាទាំងមូល។

នៅក្នុងនោះដែរ ក៏មានកំពូលតារាល្បីៗលំដាប់អន្តរជាតិជាច្រើន បាននាំគ្នាបញ្ចេញនូវសំឡេង ក៏ដូចជាទេពកោសល្យរបស់ខ្លួនរៀងៗខ្លួន ទៅកាន់បណ្តាអ្នកទស្សនានៅទីនោះជាច្រើននាក់។

ជាមួយគ្នានេះដែរ តារារូបនេះមិនបង្អង់យូរ ក៏បានបញ្ចេញនូវបទចម្រៀង៣បទ ដែលសុទ្ធសឹងតែជាបទចម្រៀងនិយាយពីខ្មែរទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកក៏បានបង្ហាញនូវក្បាច់រាំយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមក មកសម្តែងជូនអ្នកទស្សនានៅទីនោះផ្ទាល់ផងដែរ។

បន្ទាប់ពីបានឃើញ ការបញ្ចេញក្បាច់រាំបានយ៉ាងល្អ ក៏ដូចជាការលើកឡើងនូវចម្រៀងនិយាយពីខ្មែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រមានចិត្តរំភើបគ្រប់គ្នា នៅពេលដែលលោកបានបង្ហាញឲ្យមនុស្សគ្រប់គ្នា បានដឹងពីអ្នកសិល្បៈខ្មែរថាមានទេពកោសល្យល្អខ្លាំងបែបណា៕