Connect with us

កំសាន្ត

រំភើបជំនួស! សុខ ស្រីនាង និង ឆន សុវណ្ណារាជ ត្រូវ ចិត្រាតូច រឋមភើបក្នុងពេលតែមួយយ៉ាងពិសេស! (មានវីដេអូ)

ភ្នំពេញ៖ ក្រោយបានសម្តែងនៅក្នុងរឿងភាគខ្មែរ «សិសិររដូវក្នុងបេះដូង» តារាសម្តែងវ័យក្មេង ទីនទីន ហៅ ចិត្រាតូច កាន់តែទទួលបានការចាប់អារម្មណ៍ ក៏ដូចជាប្រជាប្រិយភាពខ្លាំង ពីបណ្តាអ្នកគាំទ្រជាច្រើន ជាពិសេសគឺមិត្តៗយុវវ័យតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបស្រស់សង្ហារូបនេះ បានធ្វើឲ្យ លោកឆន សុវណ្ណារាជ និងកញ្ញា សុខ ស្រីនាង រំភើបចិត្តយ៉ាងខ្លាំង ជាមួយនឹងការ Surprise នំខេក ឲ្យអ្នកទាំងពីរនៅក្នុងពេលតែមួយ បើទោះបីជាកន្លងហួសអស់រយៈពេលប៉ុន្មានថ្ងៃរួចមកហើយក្តី។

អ្វីដែលកាន់តែពិសេសនោះគឺ រាល់នំខេកដែលពួកគេយកមក Surprise គឺសុទ្ធសឹងតែធ្វើឡើងដោយផ្ទាល់ដៃ ជាមួយនឹងការប្រឹងប្រែងធ្វើ ដោយទទួលបានលទ្ធផលនំដ៏ស្រស់ស្អាត។

ក្រោយពីបានឃើញទង្វើបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរដល់តារាវ័យក្មេងរូបនេះ ដែលទោះបីទើបនឹងសម្តែងរឿងភាគរួមគ្នាលើកទី១យ៉ាងណាក្តី តែលោកនៅតែបង្ហាញភាពសិទ្ធិស្នាល មិនភ្លេចថ្ងៃកំណើត មើលទៅប្រៀបបានដូចជាបងប្អូននឹងគ្នាយ៉ាងដូច្នោះ៕

សូមទស្សនាវិដេអូខាងក្រោម៖