Connect with us

កំសាន្ត

កម្សត់ម្ល៉េះ! ក្រោយឡានជួបគ្រោះថ្នាក់ លោក ម៉ារ៉ាប៊ុណ្ណាទម្លាយ សូម្បីតែរឿងនេះក៏….

ភ្នំពេញ៖ លោក ម៉ារ៉ាប៊ុណ្ណា ជាតារាចម្រៀងផងសម្តែងផងដែលមានការចេញថតសមរម្យដែរតាមផលិតកម្មភាពយន្តផ្សេងៗប៉ុន្តែគេស្ទើរស្មានមិនដល់ពេលដឹងថាលោកជួបបញ្ហាក្នុងចិត្តដោយជីវភាពខ្វះខាតប្រឈមខ្លាំងដោយទ្រាំការទប់ទល់មិនបានទើបលោកទម្លាយឲ្យគេដឹងដើម្បីឲ្យធូរក្នុងចិត្ត។

តារាចម្រៀងលោកម៉ារ៉ាប៊ុណ្ណាបានបង្ហាញអារម្មណ៍តូចចិត្តយ៉ាងខ្លាំងបន្ទាប់ពីរថយន្តទីកូដែលលោកអះអាងថាសន្សំលុយទិញផងខ្ចីគេបង្គ្រប់ទិញផងទាំងលំបាកប៉ុន្តែក្រោយពេលរថយន្តនេះខូចខ្ទេចខ្ទីព្រោះតែបុព្វហេតុមួយបែរជាគ្មានអ្នកជួយគិតគូរដល់លោកទាល់តែសោះ។លោកថារាល់ថ្ងៃក្រោយពីអស់រថយន្តទីកូដែលជាយានប្រចាំថ្ងៃ

សូម្បីតែម៉ូតូក៏គ្មានជិះដែរដោយចង់ទៅណាមកណាបានត្រឹមតែពឹងមិត្តភក្តិនិងហៅតុកតុកគិតគីឡូ។លោកម៉ារ៉ាប៊ុណ្ណានិយាយបន្តថារថយន្តទីកូដែលអ្នកណាក៏បង្អាប់ថាមិនសមនឹងជិះសម្រាប់រូបលោកជាអ្នកសិល្បៈនោះលោកអាចទិញវាបានដោយការលំបាកយ៉ាងខ្លាំងប៉ុន្តែទើបតែទិញទើបតែជិះនិងទើបតែបានកាត់តឱ្យប្លែកដើម្បីត្រៀមថតMVផងស្រាប់តែលោកក៏ជួបគ្រោះថ្នាក់ក្នុងពេលដែលលោកធ្វើដំណើរពីខេត្តហើយមានបញ្ហារឿងអត់ងងុយនឹងការហែបក្សខ្លាំងពេក។

លោកថាគ្រោះថ្នាក់នៅក្នុងពេលនោះបើលោកស្រវឹងដូចគេចោទមែនប្រហែលជាស្លាប់បានបាត់ហើយអ៊ីចឹងហើយទើបលោកកាន់តែសម្ដែងការអន់ចិត្តនៅពេលរថយន្តដែលមានតម្លៃថោកតែថ្លៃសម្រាប់លោកត្រូវខ្ទេចមិនខុសពីសល់តែខ្មោចឡានស្រាប់តែមិត្តភក្តិនិងក្រុមការងារហែបក្សដែលលោកចុះជួយមិនបានឈឺឆ្អាលសូម្បីតែខលសួរសុខទុក្ខ។

លោកថាមិនចង់បានអ្វីពីគ្រោះថ្នាក់នេះទេប៉ុន្តែហោចណាស់ក៏បានដឹងថារូបលោកអត់ងងុយហើយភ្លាត់រេចង្កូតជួបគ្រោះថ្នាក់ដែលគួរតែចែករំលែកការយកចិត្តទុក្ខដាក់ឱ្យសមនឹងការលះបង់របស់លោកនៅក្នុងពេលនោះផងដែរ។

លោកនិយាយទៀតថា«ខ្ញុំរាល់ថ្ងៃមិនលាក់ទេគឺអត់រថយន្តទីកូនឹងមួយគឺអស់ម្ម៉ងដោយសារតែឡានហ្នឹងខ្ញុំទិញយកមកទុកជិះផងនិងទុកថតMVផងប៉ុន្តែមិនទាន់បានថតផងក៏មានគ្រោះថ្នាក់ក្រោយពីត្រលប់ពីហែបក្សដែលធ្វើឱ្យលោកបង្ខំចិត្តលក់អេតចាយខណៈដែលលុយដែលយកមកទិញក៏ជំពាក់គេមិនទាន់សងអស់!»។

លោកម៉ារ៉ាប៊ុណ្ណាបានអះអាងថាស្ថានភាពរបស់លោកនៅក្នុងពេលនេះបើគ្មានមិត្តភក្តិទៅទទួលឱ្យទៅណាគឺមានតែហៅPassAppប៉ុណ្ណោះដោយលោកបានតាំងចិត្តទុកថាគ្រោះថ្នាក់ដែលបានកើតឡើងគឺដោយសារតែលោកសកម្មខ្លាំងពេកនៅក្នុងពេលនោះដោយសុខចិត្តទៅជួយធ្វើយុទ្ធនាការដល់ខេត្តឆ្ងាយៗហើយមិនបានសម្រាកគ្រប់គ្រាន់។

លោកបញ្ជាក់ថាថ្ងៃរថយន្តមានគ្រោះថ្នាក់នោះបើលោកស្រវឹងដូចការចោទប្រកាន់គឺប្រហែលជាស្លាប់បាត់ហើយ។លោកម៉ារ៉ាប៊ុណ្ណាបានថ្លែងទាំងតូចចិត្តថាគឺជារឿងលំបាកយ៉ាងណាស់ដែលលោកសឹងតែមិនមានទីផ្សារសិល្បៈហើយត្រូវខ្ទេចរថយន្តទាំងស្រុងក្នុងពេលលុយកាក់ដែលយកមកទិញក៏មានទាន់សងគេអស់៕