Connect with us

កំសាន្ត

ឱកាសភ្ចំបិណ្ឌ! ឌីជេ អាលីយ៉ា លេងមករកមិត្តភ័ក្តិស្រស់ៗហើយប្រាប់ថា ប្រយ័ត្នភ្លេចរឿងមួយនេះ…ស្តាប់ហើយព្រឹរោមតែម្តង

ស្តាប់ហើយដូចនូវស្រស់ៗអញ្ចឹង៖ តាមមិត្តភ័ក្ដិជិតស្និទ្ធរបស់សពឌីជេអាលីយ៉ាបានឲ្យដឹងថាតារាស្រីរូបនេះបានមករកនាងទាំងថ្ងៃនៅរសៀលថ្ងៃនេះខណៈខួបគម្រប់១០០ថ្ងៃរបស់នាងនឹងត្រូវមកដល់នាថ្ងៃស្អែកនេះហើយ។

កញ្ញាស៊ូដាណេសិល្បករផ្នែកសិល្បៈបុរាណនិងជាមិត្តភ័ក្ដិជិតស្និទ្ធរបស់សពឌីជេអាលីយ៉ាបានប្រាប់ថាមិត្តរបស់ខ្លួនខ្លាចខ្លួនមិនយកចង្ហាន់ទៅវត្តស្អែកនេះទើបថ្ងៃនេះមកប្រាប់សូម្បីតែនៅវេលាថ្ងៃចែសនោះ។

“ថ្ងៃមិញម៉ោងខ្ទង់៣ហ្នឹងខ្ញុំទើបតែគេងបានប្រហែល១០នាទីខ្ញុំឃើញគាត់មកលេងតែម្ដងគាត់និយាយថាយឺសអត់មានទៅមើលអញផងអ្ហេ…ឃើញតែប៉ុណ្ណឹង…ឃើញគាត់មកតែប៉ុណ្ណឹងព្រោះស្អែកនេះ១០០ថ្ងៃគាត់!”។

សិល្បករបុរាណពហុជំនាញប្រាប់ថាតាមពិតនាងដឹងជាមុនរួចហើយថាស្អែកនេះជាខួបគម្រប់១០០ថ្ងៃរបស់អាលីយ៉ាហើយក៏ត្រៀមខ្លួនទៅដែរប៉ុន្តែទំនងសពខ្លាចមិត្តភ័ក្ដិមិនបានទៅទើបមកប្រាប់ដូច្នេះ។” ស្អែកចាំអញទៅជួបនៅវត្តទួលអោយគ្រប់១០០ថ្ងៃអញដឹងតែទៅហើយមិនបាច់ខំស្កាត់មកប្រាប់ទាំងកណ្តាលថ្ងៃទេគ្រាន់តែដេកបាន១០នាទីសោះយី!!! “ដាណេសរសេរលើបណ្ដាញសង្គមរបស់នាង។

ឌីជេអាលីយ៉ាបានទទួលមរណភាពកាលពីថ្ងៃទី២៨ខែមិថុនា២០១៨នេះនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយជំងឺសួតរ៉ាំរ៉ៃ។ក្នុងវ័យ៣០ឆ្នាំសិល្បការិនីរូបនេះបានចាកចេញទៅក្នុងសភាពតែលតោលបំផុតគ្មានសាច់ញាតិណាម្នាក់នៅក្បែរជូនដំណើរជីវិតចុងក្រោយឡើយ៕