Connect with us

ជីវិត និងសង្គម

ហួសចិត្ត! គ្រូបង្ហាត់ឆ្កែកម្ពុជាដ៏ល្បី ធ្លាប់ចេញមុខលើទូរទស្សន៍អន្តរជាតិ ត្រូវជនជាតិចិន ធ្វើរឿងបែបនេះមកលើលោក…..

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយជនជាតិចិន បានបើកបររថយន្តបុកចំពីក្រោយយ៉ាងពេញទំហឹង ទៅលើបុរសជនជាតិខ្មែរម្នាក់ទាំងកម្រោល អ្វីដែលសាហាវជាងនេះទៅទៀតនោះ ជនជាតិចិនរូបនោះថែមទាំងមិនបានចុះមកដោះស្រាយឡើយ ប៉ុន្តែថែមទាំងបើករថយន្ត ទៅមុនកិនហើយ ថយក្រោយកិនជនរងគ្រោះបន្ថែមម្ដងទៀត រហូតដល់ថ្នាក់ខ្ទាំគ្រឿងក្នុង បាក់ឆ្អឹងខ្នង ឆ្អឹងស្លាបប្រជៀវ និងឆ្អឹងជំនីជាច្រើនផ្នែកផ្សេងទៀតផងដែរ។ ដោយហេតុការណ៍នេះ បានធ្វើឲ្យមហាជនជាច្រើន មានការខឹងសម្បារជាខ្លាំង។

គួរឲ្យដឹងថា ចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះត្រូវបានគេស្គាល់ថា គឺជាគ្រូបង្ហាត់ឆ្កែដ៏ល្បីម្នាក់ តំណាងអោយប្រទេសកម្ពុជា ដែលលោកមានឈ្មោះថា ហ៊ិន រតនា។ លើសពីនេះទៅទៀត ដោយសារតែសមត្ថភាពបង្ហាត់ឆ្កែរបស់លោកមានភាពខ្លាំងពូកែ ត្រូវបានបរទេសទទួលស្គាល់ រហូតបានចេញមុខនៅក្នុងកម្មវិធីទូរទស្សន៍អន្តរជាតិ ដ៏ល្បីឈ្មោះ National Geography ថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះស្ថានភាពជំងឺរបស់លោកនៅតែធ្ងន់ធ្ងរខ្លាំង បើទោះបីជាលោកទទួលការវះកាត់ឆ្អឹងខ្នងរួចទៅហើយក្តី ប៉ុន្តែលោកនៅតែអាចនឹង ប្រឈមជាមួយនឹងការបាត់បង់ជីវិតបាន ដោយសារការខ្ទាំសួតនិងរលាកសួត, Crush Syndrome, ថែមទាំងការបាតបង់ឈាមជាច្រើនក្នុងរយៈពេលខ្លី ថែមទៀតផង។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នលោក ហ៊ិន រតនា កំពុងគេងសម្រាកព្យាបាល ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យ ខ្មែរ-សូវៀត និងកំពុងតែត្រូវការឈាមប្រភេទ O+ និង AB ចំនួន៤ប្លោកជាបន្ទាន់ផងដែរ៕ ប្រភព៖ khmerload